នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤០៩


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៩ ប្រារឰនៅថ្ងៃ ១រោច ខែ ទុតិយាសាធ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១០ ដែលមានប្រធានបទ គតិ ៥ យ៉ាង គឺនរក១ កំណើតតិរច្ឆាន១ ប្រេតវិស័យ១ ពួកមនុស្ស១ ទេវតា១។

គតិ ប្រែថាដំណើរ សំដៅដល់កំណើតរបស់ សត្វទាំងឡាយ ដែលត្រាច់ទៅ តាម អំណាចនៃ កម្មរៀងៗខ្លួន។ នរក ប្រែថា ទីអបាយភូមិ រឺអធោលោក ដែលមានរណ្តៅ ជា លំនៅនៃសត្វមានបាប នៅរង ទុក្ខតាមកកម្លាំង កម្មដែលខ្លួនបានធ្វើ។ នរកជាភូមិស្ថាន ដែល មានទទួលទារុណកម្មធ្ងន់ជាងគេ ហើយអ្នក ដែលទៅ កើតនៅទីនោះដោយ សារ កាយ ទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត។ អកុសលទាំងផ្លូវកាយ វាចានិងចិត្ត ព្រោះអាស្រ័យ ទោសៈ ជាឬគល់។ អ្នក ដែលសំបូរ ដោយការក្រោធខឹងច្រើន រមែងធ្លាក់ទៅក្នុងនរកទាំង ៨ រណ្តៅណាមួយមិនខាន។ កំណើតរិរច្ឆាន បានដល់សត្វ ដែលមាន រាងកាយចម្រើន ចោយទទឹងទីទៃពីសត្វ ដែលមានរាងកាយចម្រើន ដោយត្រង់បញ្ឈរ គឺពពួក សត្វតិរច្ឆាន។ អ្នកដែលទៅកើតក្នុង កំណើតតិរច្ឆាន មួយផ្នែកគឺ អកុសលដែលនៅសេសសល់ពី កំណើត នរក រឺ ប្រេត មួយផ្នែកទៀតគឺ មនុស្សដែលសំបូរ ដោយមោហៈ ច្រើន។ ដូច្នេះ កម្មអ្នកដែល ទៅកើតក្នុងតិរច្ឆាន ព្រោះការ ទ្រុស្តសីល ហើយកម្មសេសសល់ពីនរកទៅកើតជាតិរច្ឆាន និង ដោយអំណាចមោហៈច្រើនក្នុងសន្តាន។ ប្រេតវិស័យ គឺ ពពួកប្រេត សត្វប្រភេទនេះ មានច្រើនបែប ច្រើនយ៉ាង ព្រោះហេតុតែគ្មានសីល រឺគុណធម៌ ដទៃៗទៀត កាលនៅ ជាមនុស្ស។ ម៉្យាងទៀត អ្នកដែលសំបូរ ដោយ លោភៈ រឺលោភលន់ច្រើនរមែង ទៅកើត ជាប្រេត។ មនុស្ស គឺអ្នកដែលមានចិត្តខ្ពស់។ មនុស្សមានការរស់ នៅខុសៗ គ្នាព្រោះ កម្មជាបច្ច័យ។ អ្នកដែលបានកំណើត ជាមនុស្ស ដោយអំណាចផលនៃអំពើល្អ មានការ រក្សាសីលជាដើម។ តាមពិត ធម៌ដែលនាំឱ្យបានកើតជាមនុស្សនិង គុណ ភាពរបស់ មនុស្សគឺ ការរក្សាសីលជាចំបង។ កំណើតទេវតា ទេវតា មានន័យថា អ្នកចម្រើនទៅ ដោយ កាមគុណមាន៦ ជាន់ គឺ ចាតុម្មារាជកា តាវត្តឹង្ស យាមា តុសិតា និម្មានរតី និង បរនិម្មិតវសវត្តី។ កំណើតទេវតាងាយ ស្រួលនិងសំបូរដោយសេចក្តីសុខក្នុងកាមគុណ។ ធម៌ ដែលនាំឱ្យទៅកើតជាទេវតា មានពីរគឺ ហិរិ សេចក្តីខ្មាស់ បាបនិងឧត្តប្បៈ សេចក្តីខ្លាចបាប ម៉្យាងទៀតលោក សំដែងថា មាន ៥យ៉ាងទៀតគឺ សទ្ធា សីល សុត ចាគ និងបញ្ញា។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីអភិសេកព្រះពុទ្ធរូប ដែលធ្វើអំពី មាស និងប្រាក់ ចំនួន ៨ ព្រះអង្គដែលទើបតែ បានជួសជុល ហើយ និងមានកម្មវិធីវេរ ព្រះត្រៃបិដក ២ចប់ ព្រមទាំង ទូ២ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ២ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ ល្អាងភ្នំតាគ្រាម ឃុំតាគ្រាម ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងជូនព្រះ ត្រៃបិដកដល់ ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ផងដែរ។

កម្មវិធីថ្ងៃនេះ ក្រោមការឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជាអធិបតីរបស់ លោកជំទាវ ហាក់ ជូរ ជាម យៀប និង លោកជំទាវ ឃឹម ចំរើន ដោយមាន ព្រះសង្ឃចូលរួមមានចំនួន ២០ អង្គនិងពុទ្ធបរិស័ទ្ធ មានចំនួន ប្រមាណជា ២៥០ នាក់។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៩

កូដ
ចំណងជើងព្រះធម៌
ស្តាប់
227
គតិ ៥​ យ៉ាងមានអ្វីខ្លះ?
228
កំណើតជាមនុស្ស មានគុណសម្បត្តិអ្វីខ្លះ?
229
តើមនុស្សត្រូវមានលក្ខណៈបែបណា?
230
តើទេវតាអាចចម្រើនវិបស្សនា​​​កម្មដ្ឋានបានឬទេ?
231
ខណៈនៃចិត្តដូចម្តេច​ ដែលនាំឱ្យមានគតិ ?
232
កំណាញ់អាវាសដូចម្តេដ?
233
អាយុទិព្វរបស់ទេវតាដូចម្តេច?

No comments:

Post a Comment