
១. កាមច្ចន្ទនីវរណៈ (កាម + ឆន្ទ + នីវរណ) កាម សេចក្តីប្រាថ្នាក្នុងកាមគុណ៥ ឆន្ទៈបំណងរឺ សេចក្តីពេញចិត្ត នីវណៈ ធម៌ជាគ្រឿងរារាំង សរុប មកកាមច្ឆន្ទនីវរណ ធម៌ជា គ្រឿងរារាំង បានដល់ សេចក្តីពេញចិត្តក្នុងកាមគុណ៤ មាន រូប សំឡេង ជាដើម។ បានសេចក្តីថាធម៌ជា គ្រឿងរារាំង ចិត្តចេញពីកុសលធម៌រឺ រារាំងចិត្តមិនឱ្យស្ថិត នៅក្នុង កុសល។ គាម ច្ឆន្ទនីវរណ នេះមានលោភជាមូល ដូច្នេះ ដើម្បី លះបង់នូវ កាមច្ឆន្ទនីវរណៈ នេះលុះត្រាតែលះនូវ លោក បានជាដាច់សមុច្ឆេទ ប៉ុន្តែបុគ្គលដែលមាន ចិត្ត ចុះស៊ុប ក្នុងសមាធិ រមែងរម្ងាប់នូវ កាមច្ឆន្ទនេះបាន ក្នុងខណៈៗ ប៉ុណ្ណោះ។ បុគ្គលដែលមាន នូវកាមច្ឆន្ទ ហើយ មិនអាចផ្ចង់ ស្មារតីបានមូលឡើយ ព្រោះវាជា សត្រូវជា មួយសមាធិ រឺ ស្ងប់ អារម្មណ៍។ កាមច្ឆន្ទនិង សមាធិនេះ បើមានមួយ អត់មួយ មិនអាមកើតទាំងពីរបាន ទេព្រោះជា សិកសត្រូវនិងគ្នា ដូចមានរឿងតាបសព្រះពោធិសត្វ ចិត្តកំពុង តែចុះស៊ុប ក្នុងសមាធិ អាចហោះហើយបាន តែឃើញនាមុទុលក្លិណា កាមច្ឆន្ទក៏កើតឡើងពេលនោះ សមាធិក៏អន្តរាយ ភ្លាមទាំងឈានចិត្ត ក៏វិនាសសាប សូន្យដាប់ពេលនោះឯង។ ២.ព្យាបាទនីវរណៈ ធម៌ជាគ្រឿងរារាំងបាន ដល់ព្យាបាទគឺគំនុំគំគួន ប្រទុស្ត្រតាមរយៈ កាយ វាចា ចិត្ត។ ព្យាបាទការគុំគួន នេះមានទោសជាមូលជាឬគល់ បុគ្គលដែលមាន ព្យាបាទតែង ប្រព្រឹត្តទៅដើម្បីធ្វើបាប បង្កងន្តរាយដល់ អ្នកដទៃ។ ដើម្បីលេះបង់នូវព្យាបាទ យើងត្រូវចំរើន មេត្តាចិត្តដើម្បីបន្សាប ប៉ុន្តែត្រូវធ្វើអោយរឿយៗ ទើប អាកំចាត់ ព្យាបាទ បាន។ ព្យាបាទជាសត្រវជាមួយនិងបីតិ (សេចក្តីឆ្អែតចិត្ត) បើបុគ្គលចំរើនសមាធិ បាន អប្បនាសមាធិ ហើយបីតិ ក៏កើតឡេងិរួចជាស្រេច ដើម្បីលះនូវព្យាបាទ ដូច្នេះ ព្យាបាទមិនអាច តាំងនៅបាន ជាបីតិឡើយ។ ៣.ថីនមិទ្ធនីវរណៈ ធម៌ជាគ្រឿងរារាំង បាន ដល់ សេចក្តីរូញរានៃចិត្ត។ សេចក្តីរូញរា មានសេចក្តីថា ការខ្ជិលច្រ អូសនៃចិត្ត មនុស្សខ្ជិល អាងទៅលើ ក្កៅពេក ត្រជាក់ពេក ព្រឹកពេក ល្ងាចពេក ស្រេកទឹកពេក ឃ្លានពេក ហើយចេះ តែ ជាសត្រូវជាមួយនិងឹវិតក្កៈ ដូច្នេះដរាបណា បុគ្គលចំរើនដល់ បឋមជ្ឈានហើយរមែង លះរឺកំចាត់ ថីនមិទ្ធបាន ព្រោះក្នុង បឋជ្ឈានមានវិតក្កៈ នៅក្នុងនោះ សំរាបកំចាត់ បងនូវ ថីនមិទ្ធៈនោះ។
នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ អាស្រមបរមសាលព្រឹក្ស (ភ្នំស្វាយ) ភូមិគោរដ្ចាន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ កម្មវិធីថ្ងៃនេះ ក្រោមការ ឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជាអធិបតីពីរ លោកជំទាវ ហាក់ ជូរ ជាម យៀប និងព្រះសង្ឃចូលរួមមានចំនួន ២០ អង្គ រួមដោយ ពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជា ២៧០ នាក់។
No comments:
Post a Comment