Showing posts with label នាទីស្វែងយល់ព្រះពុទ្ធសាសនា. Show all posts
Showing posts with label នាទីស្វែងយល់ព្រះពុទ្ធសាសនា. Show all posts

នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៤


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៤ ប្រារឰនៅថ្ងៃ ១រោច ខែ បឋមាសាឍ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១០ ដែលមាន ប្រធានបទ អំពី ខន្ធ៥ គឺ រូបខន្ធ ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ និង វិញ្ញាណខន្ធ១ បន្តអំពីសប្តាហ៍មុន ។

ខន្ធ ៥ គឺរូបខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ វិញ្ញាណខន្ធ១។ ពាក្យថា ខន្ធ ប្រែ ថាកង គំនរ រីឯពាក្យ ថា រូប សំដៅយករូបទាំង ២៨តាមន័យព្រះអភិធម្ម ។ រូបនេះមាន ន័យថាធម្មជាតិ តែង បែកធ្លាយ មានរូបកើត ឡើងតែងមានទុក្ខ ព្រោះមានរូបហើយនាំឱ្យ មាន រោគាព្យាធិសព្វបែប យ៉ាង មិនគួរប្រកាន់មាំក្នុងរូប នោះឡើយ។ វេទនា ប្រែថា ការ សោយនូវ រសអារម្មណ៍ គឺគ្រាន់តែជាការដឹង នូវអារម្មណ៍ មាន សុខវេទនា ទុក្ខវេទ នា អទុក្ខវេទនា គឺគ្រាន់តែជាវេទនា មិនមែនតួខ្លួន មិនមែន សត្វបុគ្គលឡើយ។ សញ្ញា ប្រែថា ការចងចាំ ការចំណាំ មានសញ្ញាជាកុសល ជា អកុសល និងជាអព្យាក្រិត គ្រាន់តែជា សញ្ញាមិនមែន សត្វបុគ្គល មិនមែនតួខ្លួន មិនគួរប្រកាន់មាំឡើយ។ សង្ខារ ប្រែថា ការប្រជុំ តាក់តែងកើតឡើង សង្ខារមានឧបមាដូច ជាដើមចេក គ្មានខ្លឹមទេ រមែងដល់ នូវភាព សោះសូន្យទៅ អស់ទៅមិនគួរ ប្រកាន់មាំក្នុងសង្ខារទាំងឡាយនោះឡើយ។ វិញ្ញាណ ប្រែថា ការដឹងច្បាស់ សំដៅយកិវញ្ញាណទាំង៥ គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១។ វិញ្ញាណទាំងនោះក៏ គ្រាន់ តែជាការដឹងមិនមែនសត្វបុគ្គល មិនមែនតួខ្លួន មានសភាព សោះសូន្យ មិនគួរជាប់ជំពាក់ មិនគួរប្រកាន់មាំឡើយ។

ការសិក្សានូវបញ្ចក្ខន្ធ គឺខន្ធទាំង៥នេះ ដើម្បីឱ្យ យើងយល់ ច្បាស់ថា ខន្ធ៥នេះជាមារ គឺសេចក្តីស្លាប់ ព្រោះបើមានខន្ធ៥ហើយក៏មានការចាស់គ្រាំគ្រា មានរោគព្យាធិ និងមាន សេចក្តីស្លាប់គ្រប់ៗគ្នា។ ការឃើញ ច្បាស់ថាខន្ធ៥ ជាមារ គឺជាការឃើញ ដ៏ប្រពៃដើម្បី នឿយណាយ ដើម្បីប្រាស ចាកតម្រេក ដើម្បីការផុតស្រឡះ ដើម្បីបាននូវព្រះនិព្វាន។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំង ទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ វត្តតុសិតារាម ព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កម្មវិធីថ្ងៃ នេះ ក្រោមការឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា ដែលមានព្រះសង្ឃចូលរួមមានចំនួន ២០ អង្គនិង ពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជា ២២០ នាក់។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៤

កូដ
ចំណងជើងព្រះធម៌
ស្តាប់
200
រូបខន្ធ «បន្ត»
201
វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណខន្ធ
202
ខន្ធ ប្រាំយ៉ាង «បន្ត»
203
វេទនា​ខន្ធ «បន្ត»
204
តើរូបខន្ធកើតឡើងតាមរបៀបណា ?
205
សញ្ញា ខន្ធ «បន្ត»

នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៥


ឧបាទានខន្ធ ៥យ៉ាងគឺជាប្រធានបទក្នុង កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៥ ដែលប្រារឰនៅថ្ងៃ ៨រោច ខែ បឋមាសាឍ ២៥៥៤ ត្រូវនឹងថ្ងៃទី ៤ ខែ កកដ្តា ឆ្នាំ ២០១០។ រូបូបាទានខន្ធ១ វេទនូបាទានខន្ធ១ សញ្ញូបាទានខន្ធ១ សង្ខារខន្ធ១ វិញ្ញាណូបានទានខន្ធ១ ។

ពាក្យថា ឧបាទានខន្ធ បានសេចក្តីថាការប្រកាន់មាំ នៅកងខន្ធ៥ គឺ រូបូបាទានខន្ធ១ វេទនូបាទាន ខន្ធ១ សញ្ញូបាទានខន្ធ១ សង្ខារខន្ធ១ វិញ្ញាណូបានទានខន្ធ១។ រូបបាទានខន្ធ សេចក្តីប្រកាន់ មាំកងខន្ធគឺរូប ការប្រកាន់មាំកងរូបនេះ គឺប្រកាន់ថារូបនេះជា របស់ អាត្មាអញ សូម្បីរូបជាអតីតក្តី អនាគត់ក្តី ជាបច្ចប្បនក្តី សេចក្តីប្រកាន់នេះ គឺធ្វើឱ្យ សត្វលោកយល់ ឬហួងហែង ថារូបទាំងអស់នោះជារបស់ខ្លួន។ សេចក្តីប្រកាន់នេះ ព្រះពុទ្ធសំដែងថា កិលេសចាក់ស្រេះសន្តាន ចិត្តសត្វ ធ្វើអោយសត្វវិលវល់ក្នុង វដ្តសង្សារ មិនមានទីបំផុត។ តែផ្ទុយទៅវិញុ បើសត្វលោកលះបង់នូវសេចក្តី ប្រកាន់ក្នុងរូបបានហើយ សត្វលោកនិងរូចចាកទុក្ខបាន បានសម្រេចព្រះនិព្វាន។ វេទនូបាទានក្ខន្ធ សេចក្តីប្រកាន់ មាំក្នុងខន្ធគឺវេទនា។ វេទនា ការសោយនូវរស់នៃអារម្មណ៍ តាម ពិតវេទនាជា បរមត្តធម៌សុទ្ធសាធ កើតឡើងតាម ធម្មជាតិ មិនមែនជាកុសល រឺអកុសលឡើយ តែវេតនា មានជា ទុក្ខ ជាសុខ និងមិនទុក្ខមិនសុខ។ ការប្រកាន់ មាំធ្វើឱ្យសត្វ លោកកើត ទុក្ខយ៉ាងធំធេងក្នុងវាលវដ្តសារ ហើយ សត្វលោកប្រាថ្នាចង់បានតែ សុខវេទនាតែម៉្យាង ដែលធ្វើឱ្យគេមិនត្រូវការ ទុក្ខវេទនា តែអ្វីៗមិនមែន កើតឡើង តាមការចង់បាន របស់ខ្លួន ឡើយ គឺអាស្រ័យ នូវហេតុនិងបច្ច័យសព្វគ្រប់ ក៏ញុំងផលជាសុខ ជាទុក្ខ រឺមិនសុខ មិនទុក្ខ ឱ្យកើតឡើងប្រាកដ។ ការប្រកាន់ មាំដោយសារ សត្វលោកមិនធ្វើឱ្យជាក់ ច្បាស់ដោយ បញ្ញាដ៏ឧត្តមនូវ ហេតុនិងបច្ច័យនៃវេទនាតែប៉ុណ្ណោះ តែចំពោះព្រះអរិយដែលមាន បញ្ញាឃើញច្បាស់ ធម្មជាតិពិតនៃវេទនាក៏ មិនប្រកាន់នូវវេទនាទាំងឡាយ លោកឃើញ ច្បាស់ថាវេទនា គ្រាន់តែជាវេទនាប៉ុណ្ណោះ មិនមែនសត្វមិនមែន បុគ្គលឡើយ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ វត្តសុវណ្ណបពតា ហៅវត្តខ្លាកូនចាស់ ភូមិ ខ្លាកូន សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៥

កូដ
ចំណងជើងព្រះធម៌
ស្តាប់
206
រូបូបាទានខន្ធ
207
វេទនូបាទានខន្ធ
208
ការរលាត់ខ្លួនចេញពីរូបូបាទានខន្ធដូចម្តេច?
209
រូបូបាទានខន្ធ «បន្ត»
210
វេទនូបាទានខន្ធ «បន្ត»
211
សញ្ញូបាទានខន្ធ
212
សង្ខារូបាទានខន្ធ

នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៦


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៦ ប្រារឰនៅថ្ងៃ ១៥រោច ខែ បឋមាសាឍ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១១ ខែ កកដ្តា ឆ្មាំ ២០១០ ដែលមាន ការឈ្វេងយល់អំពី ឧបាទានខន្ធ ៥ បន្តពីសប្តាហ៍មុន ។

ពាក្យថា ឧបាទានខន្ធ បានសេចក្តីថា ការប្រកាន់មាំនៅ កងខន្ធ៥ គឺ រូបូបាទានខន្ធ១ វេទនូបាទាន ខន្ធ១ សញ្ញូបាទានខន្ធ១ សង្ខារខន្ធ១ វិញ្ញាណូបានទានខន្ធ១។ រូបូបាទានខន្ធ សេចក្តីប្រកាន់ មាំកងខន្ធ គឺរូប។ ការប្រកាន់មាំកងរូបនេះ គឺប្រកាន់ថារូបនេះជា របស់ អាត្មាអញ។ សូម្បីរូបជាអតីតក្តី អនាគត់ក្តី ជាបច្ចប្បនក្តី សេចក្តីប្រកាន់នេះគឺធ្វើឱ្យ សត្វលោកយល់ ឬហួងហែង ថារូបទាំង អស់នោះជារបស់ខ្លួន។ សេចក្តីប្រកាន់នេះ ព្រះពុទ្ធសំដែងថា កិលេសចាក់ស្រេះសន្តាន ចិត្តសត្វ ធ្វើអោយសត្វវិលវល់ ក្នុងវដ្តសង្សារ មិនមានទីបំផុត។ តែផ្ទុយទៅវិញុ បើសត្វលោកលះបង់នូវសេចក្តី ប្រកាន់ក្នុង រូបបានហើយ សត្វលោកនិងរូចចាកទុក្ខបាន បានសម្រេច ព្រះនិព្វាន។ វេទនូបាទានក្ខន្ធ សេចក្តីប្រកាន់ មាំក្នុង ខន្ធគឺវេទនា។ វេទនា ការសោយនូវរស់នៃអារម្មណ៍ តាម ពិតវេទនាជាបរមត្តធម៌ សុទ្ធសាធ កើតឡើងតាម ធម្មជាតិ មិនមែនជាកុសល រឺអកុសលឡើយ តែវេតនា មានជា ទុក្ខ ជាសុខ និងមិនទុក្ខមិនសុខ។ ការប្រកាន់មាំ ធ្វើឱ្យសត្វលោក កើតទុក្ខយ៉ាងធំធេង ក្នុង វាលវដ្តសារ ហើយ សត្វលោកប្រាថ្នាចង់បាន តែសុខវេទនា តែម៉្យាង ដែល ធ្វើឱ្យគេមិន ត្រូវការ ទុក្ខវេទនា តែអ្វីៗមិនមែន កើតឡើង តាមការចង់បានរបស់ខ្លួនឡើយ គឺអាស្រ័យនូវ ហេតុនិងបច្ច័យសព្វគ្រប់ ក៏ញុំងផលជាសុខ ជាទុក្ខ រឺមិន សុខ មិនទុក្ខឱ្យកើតឡើងប្រាកដ។ ការប្រកាន់មាំដោយសារ សត្វលោកមិនធ្វើឱ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមនូវ ហេតុនិង បច្ច័យនៃវេទនាតែប៉ុណ្ណោះ តែចំពោះព្រះអរិយ ដែលមានបញ្ញាឃើញ ច្បាស់ធម្មជាតិពិត នៃវេទនាក៏ មិនប្រកាន់នូវវេទនាទាំងឡាយ លោកឃើញច្បាស់ថាវេទនា គ្រាន់តែជាវេទនា ប៉ុណ្ណោះ មិនមែនសត្វមិនមែន បុគ្គលឡើយ។ សញ្ញូបាទានខន្ធ ខន្ធគឺ ការប្រកាន់នូវ សញ្ញា។ សញ្ញាគឺការចងចាំនូវអារម្មណ៍ តាមរយៈទ្វាទាំង៦ ឧបាទាន (ឧប +អាទាន) ការ ប្រកាន់មាំ ខន្ធ គំនររឺកង សញ្ញូបានទានខន្ធ តាមសេចក្តីពិតសញ្ញាគ្រាន់តែជា បរមត្ថធម៌សុទ្ធប៉ុណ្ណោះ មិនមែនជាកុសល រឺអកុសល នោះឡើយ វាអាស្រ័យហេតុ គ្រប់គ្រាន់ទើបសញ្ញាកើត ឡើង ប៉ុន្តែពេលបូកជា មួយឧបាទាន (ការប្រកាន់មាំ) ក៏ក្លាយជាអកុសលសុទ្ធ ហើយក៏បន្តទុក្ខទោសជាច្រើន ក្នុងវាលវដ្តសង្សារ។ ការប្រកាន់ ការចងចាំ របស់ខ្លួន ធ្វើអោយសត្វកើតទុក្ខ ច្រើនមានសេចក្តី សប្បាយបន្តិច បន្តួចប៉ុណ្ណោះ។ អ្នកចម្រើនដោយប្រាជ្ញា មើលឃើញនូវ សញ្ញូបាទានខន្ធ តាមសេចក្តីពិត មានការកើតឡើង តាមហេតុតាមបច្ច័យ ទើបមិនជាប់ជំពាក់ និងសញ្ញរបស់ ខ្លួន។ សញ្ញាកើត ឡើងមិនមែន ដោយសារយើងប្រកាន់ មាំនោះឡើយ សញ្ញាកើតឡើងព្រោះចម្រើន នូវហេតុនៃ សញ្ញាប៉ុណ្ណោះ។ បុគ្គលដែលមិន បានស្គាល់នូវសញ្ញា ពិត ធ្វើឱ្យចិត្ត សោយសោក កើតទុក្ខវិប្បដិសារីជា ច្រើនទាំងក្នុង ជាតិនេះនិងអនាគតជាតិ។ សង្ខារូបាទានក្ខន្ធ ខន្ធគឺ ការប្រកាន់នូវសង្ខារ។ សង្ខារ ការប្រជុំតាក់តែងមានបី គឺបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង អនេញ្ជាភិសង្ខារ។ ក្នុងសេចក្តីនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ សម្តែងអោយ យើង មិនជាប់ ជំពាក់ ក្នុងសង្ខារទាំងអស់សូម្បីតែបុញ្ញាភិសង្ខារ។ ព្រះពុទ្ធទ្រង់ប្រៀបសង្ខារ នេះថាដូចជា ដើមចេកគឺមិនមាន ខ្លឹមសារអ្វីសូម្បីតែបន្តិច ព្រោះថាសក្ខណៈនៃសង្ខារមានបីគឺ ឧបាន កើតឡើង ឋិតិ ស្ថិតនៅប្រែប្រួលជានិច្ច ទីបំផុតគង់ បែកធ្លាយ។ លក្ខណៈបីយ៉ាងនៃ សង្ខារនេះវិលចុះវិល ឡើងអស់ពីកំណើតមួយទៅកំណើតមួយ។ ដូច្នេះបុគ្គល គម្បី ឃើញនូវ លក្ខណៈមិនទែងៀនិងភាពមិន មានខ្លឹមសារ នៃសង្ខារហើយលះនូវការប្រកាន់មាំក្នុងសង្ខារ។ វិញ្ញាណូបាទានក្ខន្ធ ខន្ធគឺការប្រកាន់មាំនូវវិញ្ញាណ។ វិញ្ញាណ គឺការ ដឹងច្បាស់នូវ អារម្មណ៍ ពោលគឺ អារម្មណ៍តាមរយៈ អាយតនៈទាំង៦។ ឧទាហរណ៍ថា ចក្ខុបះនឹងរូប កើត ចក្ខុវិញ្ញាណ បុគ្គលដែលមិនបានអប់រំ ច្រើនក្នុងធម៌ក៏ប្រកាន់ មាំនូវវិញ្ញាណ នោះថាជារបស់ខ្លួន។ ប្រកាន់មាំដូច្នេះក៏ ធ្វើឱ្យបុគ្គលនោះរងនូវសេចក្តីទុក្ខ លំបាកជាច្រើន ហើយធ្វើ អោយវិលវល់ក្នុងវាលវដ្តសង្សារ។ អ្នកមានប្រាជ្ញា ពិចារណា ឃើញនូវវិញ្ញាណត្រឹម វិញ្ញាណប៉ុណ្ណោះ ព្រោះថាវិញ្ញាណ កើតឡើងតាមហេតុតាមបច្ច័យ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ វត្តសារាវន័តេជោ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៦

កូដ
ចំណងជើងព្រះធម៌
ស្តាប់
213
សញ្ញូបាទានខន្ធ «បន្ត»
214
សង្ខារូបាទានខន្ធ «បន្ត»
215
វិញ្ញាណូបាទានខន្ធ «បន្ត»
216
វិញ្ញាណូបាទានខន្ធ «បន្ត»
217
ហេតុអ្វីបានមានពុទ្ធានុញ្ញាតឱ្យចាំព្រះវស្សា?
218
គុណប្រយោជន៍អ្វីខ្លះក្នុងការចាំព្រះវស្សា?
219
ទោសរបស់ឧបាទានខន្ធ៥
220
គុណសម្បត្តិរបស់ខន្ធ៥ដូចម្តេច?

នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤០៧


ប្រធានបទ កាមគុណ ៥ យ៉ាង គឺៈ រូប សំឡេង ក្លិន រស ផោដ្ឋព្វ គឺជាប្រធានបទក្នុង កម្មវិធីនាទីឈ្វេងយល់ ព្រះពុទ្ធសាសនា លើកទី ៤០៧ ប្រារឰនៅថ្ងៃ ៨ កើត ខែទុតិយា សាធ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១៨ ខែ កកដ្តា ឆ្នាំ ២០១០ ដែលកម្មវិធីនេះ ក្រោមការឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជា អធិបតីពី លោកជំទាវ ហាក់ ជូរ ជាម យៀប និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូរ សិទ្ធី ដែលមានព្រះសង្ឃ ចូលរួមមានចំនួន ១៨ អង្គ និងពុទ្ធបរិស័ទ្ធមានចំនួនប្រមាណជា ២៨០ នាក់។

កាមគុណ (កាម +គុណ) កាម សេចក្តីប្រាថ្នា រីឯពាក្យថា គុណប្រែថា សេចក្តីចម្រើន រួមសេចក្តីមកកាមគុណ ប្រែថា សេចក្តីចម្រើនដោយ សេចក្តីប្រាថ្នាក្នុង អារមណ៍ទាំងឡាយ។ កាលបើមាន រូប សំឡេង ក្លិន រស និងផោដ្ឋព្វហើយ សេចក្តីប្រាថ្នា ចេះតែចំរើនឡើងៗ មិនចេះឆ្អែតឆ្អន់។ កាមជាឈ្មោះនៃលោភៈចិត្ត ចំណែកឯគុណ ប្រៀបបានដូចជាទោស ដែលកើតឡើង ពីកាមគុណ។ រូប ទាំងឡាយដែលគប្បី ដឹងដោយ ភ្នែកជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ អាស្រ័យនូវកាមជា ហេតុនៃសេចក្តីត្រេកអរ។ តាមសេចក្តីនេះគេអាមឃើញ រូបបានដោយសាភ្នែក វាជា លក្ខណៈធម្មជាតិ ពិតៗ។ ទាំងបុថុជ្ជន ទាំងព្រះអរិយសុទ្ធតែ ជួបប្រទះនូវហេតុ ចំណែកឯ ព្រះអរិយមិនអាស្រ័យនូវកាម រឺលោភឡើយ។ រូបដែលជាកាមគុណ សំដៅដល់ចិត្តត្រេកអរ រីករាយនឹងរូបនោះៗប៉ុណ្ណោះ ដូច្នេះបើបុក្គលអប់រំចិត្ត ឃើញច្បាស់នូវអ្វីៗ តាមហេតុ តាមបច្ច័យហើយក៏រួចផុត ពីសេចក្តីប្រកាន់ក្នុងរូប។ សំឡេងទាំងឡាយដែលបុគ្គល គប្បីដឹង ដោយត្រចៀក។ សំឡេងគេអាចដឹង ដោយត្រចៀក ប៉ុន្តែបើត្រចៀក ត្រូវបានអបរំល្អហើយ គេអាទទួលបានផលល្អ សេចក្តីសុខស្ងប់ តាមរយៈសំឡេង។ ព្រះសម្មាសម្ពុទ្ ធសំដែងថាគ្មាន សំឡេង អ្វីដែលគ្របសង្កត់ចិត្តរបស់បុរស ដូចជាសំឡេង ស្ត្រីពុំមានឡើយ ផ្ទុយទៅវិញព្រះអង្គទ្រង់សំដែងថា គ្មានសំឡេងអ្វីដែលគ្របសង្កត់ចិត្តរបស់ស្ត្រីដូចជាសំឡេងរបស់បុរសឡើយ។ដូច្នេះទាំងបុរសក្តីទាំង ស្ត្រីក្តីរមែងរូចស្រឡះចាកការប្រកាន់ដោយកាមទាំងឡាយតាមរយៈការអប់រំចំរើន នូវសមថនិងវិបស្សនា។ វិធីសាស្ត្រងាយមួយ ទៀព្រះសម្មាសម្ពុទ្ធសំដែងថា មិនគួរសំឡឹងមើលរូបស្ត្រី បើមើលឃើញរូបស្ត្រី ហើយមិនគួរនិយាយ បើជ្រុលតែបាននិយាយហើយ តាំងស្មារតីអោយមាំ ដូច្នេះអាចកាត់បន្ថយការ ជាប់ជំពាក់ក្នុងរូប និងសំឡេងតាម ការសង្រួមបែប នេះផងដែរ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីអភិសេកព្រះពុទ្ធរូប ដែលធ្វើអំពី មាស និងប្រាក់ ចំនួន ៨ ព្រះអង្គដែល ទើបតែ បានជួសជុលហើយ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៧

កូដ
ចំណងជើងព្រះធម៌
ស្តាប់
221
ការជាប់ជំពាក់ក្នុងកាមគុណ៥
222
កាមគុណ៥​ ដូចម្តេច?
223
សំឡេងនាំមកនូវសេចក្តីសុខទាំងអស់ឬយ៉ាងណា?
224
ក្លិនជាកាមគុណដូចម្តេច?
225
ផោតព្វជាកាមគុណដូចម្តេច?
226
ទោសរបស់កាមគុណ៥ដូចម្តេច?

នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤០៨

ការឈ្វេងយល់អំពី កាមគុណ ៥ យ៉ាង ដែលមាន រូប សម្លេង ក្លិន រស ផោដ្ឋព្វ គឹជាប្រធានបទក្នុង នាទីឈ្វេង យល់ ព្រះពុទ្ធសាសនា លើកទី ៤០៨ ហើយបានលើក ឡើងខ្លះៗ មកហើយក្នុងសប្តាហ៍ មុន ។

ក្លិន ទាំងឡាយដែលគប្បីដឹងដោយច្រមុះ ក្លិនទាំងឡាយមានក្រអូបខ្លះ ស្អុយខ្លះ សាយភាយ មកកាន់ ច្រមុះរបស់យើង តែដោយអំណាចនៃតណ្ហាក៏ធ្វើ ឱ្យចិត្ត រីករាយ ចំពោះក្លិនក្រអូប ហើយកើតទោមនស្ស ចំពោះក្លិនស្អុយ។ តែតាមសេចក្តីពិត ក្លិនមានសភាព ផ្សេងគ្នាជាធម្មជាតិ របស់វា​រីឯចិត្តដែលប្រកាន់ យកនូវក្លិននោះៗ ថាពេញចិត្តនិងមិនពេញចិត្ត ជាធម្មជាតិរបស់ កិលេស ។ បុគ្គលដែលសម្បូរ ដោយកិលេស រមែងយកក្លិនជាឧបករណ៍សម្រាប់ ញ៉ាំងសេចក្តី ត្រេកអររបស់ខ្លួន ។ រស ទាំងឡាយ ដែលបុគ្គលគប្បីដឹង ដោយអណ្តាត។ រសនិងអណ្តាត ជាគូគ្នា បើខ្វះណាមួយក៏ មិនអាច ធ្វើឱ្យបុគ្គលដឹង នូវរសនោះបានឡើយ ។ បុគ្គលគប្បីដឹងនូវ ហេតុបច្ច័យនៃការដឹងនូវ រស បើពុំដូច្នោះទេ សេចក្តីជាប់ជំពាក់ក្នុងរស រមែងកើនច្រើនឡើង បានព្រោះតែខ្វះបញ្ញា ។ បើរសឆ្ងាញ់ សេចក្តីជាប់ជំពាក់​ រមែងចម្រើនឡើង ផ្ទុយទៅវិញបើរសមិនឆ្ងាញ់ សត្វលោក មិន​ប្រាថ្នាហើយ មានទោមនស្សខ្លាំង ។ តែបើបុគ្គល បានអប់រំចម្រើនបញ្ញា បានឃើញនូវរស និងអណ្តាត និងជិវ្ហាវិញ្ញាណ នាំឱ្យកើតផស្សៈ ដឹងថាឆ្ងាញ់ ឬមិនឆ្ងាញ់ ដូច្នេះការដឹងនូវរសនេះ ជាធម្មសុទ្ធប្រកបដោយ ហេតុនិង បច្ច័យ ទើបកើតឡើង ព្រះអរិយៈ លោកមានបញ្ញាឃើញ ដូច្នេះទើបមិនមានការជាប់ជំពាក់ក្នុងរស ។ សម្ផស្ស ទាំងឡាយដែលគប្បី ដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីជាប់ចិត្ត មាន សភាពជាទី ស្រឡាញ់ អាស្រ័យនូវកាមជាហេតុ នៃសេចក្តី ត្រេកអរ គ្រាន់តែអាននូវពុទ្ធវចនៈ ខាងក្រោមនេះ យើងអាចយល់ បានថា ព្រោះតែកាមគឺ សេចក្តីបា្រថ្នាត្រេកអរ ទើបសត្វ លោក ពេញចិត្ត គិតថាគួរឱ្យស្រឡាញ់។ បើសត្វលោកមិន ប្រាថ្នា ចង់បានឬទេ របស់ជាទីស្រឡាញ់ ពេញចិត្តមិន មានឡើយ ។ តាមពិតកាយប៉ះផ្ទុបនឹងវត្ថុអ្វីមួយ ទើបកើត កាយវិញ្ញាណ ការប្រជុំ ចុះនៃកាយ វត្ថុ និងកាយវិញ្ញាណ ទើបកើតផស្សៈ ។ សម្ផស្សមាននោះត្រូវត្រង់សេចក្តីប្រាថ្នា របស់ខ្លួន។ ដូច្នេះបើសត្វលោកលះបង់នូវកាម (សេចក្តីប្រាថ្នា) បានហើយ រមែងនៅជាសុខ។ សេចក្តីនៅ ក្នុងកាមគុណ ៥ យ៉ាងនេះ ប្រៀបបានដូចជា ការអេះនូវ រមាស់ នៅពេលរមាស់ គេអេះ នៅពេលអេះមាន អារម្មណ៍សុខស្រួល សត្វលោកដែលជាប់ ជំពាក់ក្នុង កាមគុណ៥ រមែងសំគាល់នូវ សេចក្តីសុខស្រួល នៃការអេះរមាស់ ថាជាសុខដ៏ក្រៃលែង ហើយសម្បាយ នឹងការអេះរមាស់ទៅវិញ អត់ខំរកថ្នាំព្យាបាល រមាស់ នោះឡើយ។ តណ្ហាក្នុងកាមគុណ ៥ ជារមាស់ រីឯបុថុជ្ជនជាអ្នកអេះ ចំណែកឯព្រះអរិយបុគ្គល ជាអ្នកព្យាបាលរមាស់ មិនត្រេកអរ និងការអេះឡើយ ។

នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤០៩


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៩ ប្រារឰនៅថ្ងៃ ១រោច ខែ ទុតិយាសាធ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១០ ដែលមានប្រធានបទ គតិ ៥ យ៉ាង គឺនរក១ កំណើតតិរច្ឆាន១ ប្រេតវិស័យ១ ពួកមនុស្ស១ ទេវតា១។

គតិ ប្រែថាដំណើរ សំដៅដល់កំណើតរបស់ សត្វទាំងឡាយ ដែលត្រាច់ទៅ តាម អំណាចនៃ កម្មរៀងៗខ្លួន។ នរក ប្រែថា ទីអបាយភូមិ រឺអធោលោក ដែលមានរណ្តៅ ជា លំនៅនៃសត្វមានបាប នៅរង ទុក្ខតាមកកម្លាំង កម្មដែលខ្លួនបានធ្វើ។ នរកជាភូមិស្ថាន ដែល មានទទួលទារុណកម្មធ្ងន់ជាងគេ ហើយអ្នក ដែលទៅ កើតនៅទីនោះដោយ សារ កាយ ទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត។ អកុសលទាំងផ្លូវកាយ វាចានិងចិត្ត ព្រោះអាស្រ័យ ទោសៈ ជាឬគល់។ អ្នក ដែលសំបូរ ដោយការក្រោធខឹងច្រើន រមែងធ្លាក់ទៅក្នុងនរកទាំង ៨ រណ្តៅណាមួយមិនខាន។ កំណើតរិរច្ឆាន បានដល់សត្វ ដែលមាន រាងកាយចម្រើន ចោយទទឹងទីទៃពីសត្វ ដែលមានរាងកាយចម្រើន ដោយត្រង់បញ្ឈរ គឺពពួក សត្វតិរច្ឆាន។ អ្នកដែលទៅកើតក្នុង កំណើតតិរច្ឆាន មួយផ្នែកគឺ អកុសលដែលនៅសេសសល់ពី កំណើត នរក រឺ ប្រេត មួយផ្នែកទៀតគឺ មនុស្សដែលសំបូរ ដោយមោហៈ ច្រើន។ ដូច្នេះ កម្មអ្នកដែល ទៅកើតក្នុងតិរច្ឆាន ព្រោះការ ទ្រុស្តសីល ហើយកម្មសេសសល់ពីនរកទៅកើតជាតិរច្ឆាន និង ដោយអំណាចមោហៈច្រើនក្នុងសន្តាន។ ប្រេតវិស័យ គឺ ពពួកប្រេត សត្វប្រភេទនេះ មានច្រើនបែប ច្រើនយ៉ាង ព្រោះហេតុតែគ្មានសីល រឺគុណធម៌ ដទៃៗទៀត កាលនៅ ជាមនុស្ស។ ម៉្យាងទៀត អ្នកដែលសំបូរ ដោយ លោភៈ រឺលោភលន់ច្រើនរមែង ទៅកើត ជាប្រេត។ មនុស្ស គឺអ្នកដែលមានចិត្តខ្ពស់។ មនុស្សមានការរស់ នៅខុសៗ គ្នាព្រោះ កម្មជាបច្ច័យ។ អ្នកដែលបានកំណើត ជាមនុស្ស ដោយអំណាចផលនៃអំពើល្អ មានការ រក្សាសីលជាដើម។ តាមពិត ធម៌ដែលនាំឱ្យបានកើតជាមនុស្សនិង គុណ ភាពរបស់ មនុស្សគឺ ការរក្សាសីលជាចំបង។ កំណើតទេវតា ទេវតា មានន័យថា អ្នកចម្រើនទៅ ដោយ កាមគុណមាន៦ ជាន់ គឺ ចាតុម្មារាជកា តាវត្តឹង្ស យាមា តុសិតា និម្មានរតី និង បរនិម្មិតវសវត្តី។ កំណើតទេវតាងាយ ស្រួលនិងសំបូរដោយសេចក្តីសុខក្នុងកាមគុណ។ ធម៌ ដែលនាំឱ្យទៅកើតជាទេវតា មានពីរគឺ ហិរិ សេចក្តីខ្មាស់ បាបនិងឧត្តប្បៈ សេចក្តីខ្លាចបាប ម៉្យាងទៀតលោក សំដែងថា មាន ៥យ៉ាងទៀតគឺ សទ្ធា សីល សុត ចាគ និងបញ្ញា។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីអភិសេកព្រះពុទ្ធរូប ដែលធ្វើអំពី មាស និងប្រាក់ ចំនួន ៨ ព្រះអង្គដែលទើបតែ បានជួសជុល ហើយ និងមានកម្មវិធីវេរ ព្រះត្រៃបិដក ២ចប់ ព្រមទាំង ទូ២ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ២ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ ល្អាងភ្នំតាគ្រាម ឃុំតាគ្រាម ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងជូនព្រះ ត្រៃបិដកដល់ ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ផងដែរ។

កម្មវិធីថ្ងៃនេះ ក្រោមការឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជាអធិបតីរបស់ លោកជំទាវ ហាក់ ជូរ ជាម យៀប និង លោកជំទាវ ឃឹម ចំរើន ដោយមាន ព្រះសង្ឃចូលរួមមានចំនួន ២០ អង្គនិងពុទ្ធបរិស័ទ្ធ មានចំនួន ប្រមាណជា ២៥០ នាក់។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៩

កូដ
ចំណងជើងព្រះធម៌
ស្តាប់
227
គតិ ៥​ យ៉ាងមានអ្វីខ្លះ?
228
កំណើតជាមនុស្ស មានគុណសម្បត្តិអ្វីខ្លះ?
229
តើមនុស្សត្រូវមានលក្ខណៈបែបណា?
230
តើទេវតាអាចចម្រើនវិបស្សនា​​​កម្មដ្ឋានបានឬទេ?
231
ខណៈនៃចិត្តដូចម្តេច​ ដែលនាំឱ្យមានគតិ ?
232
កំណាញ់អាវាសដូចម្តេដ?
233
អាយុទិព្វរបស់ទេវតាដូចម្តេច?

នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤១១

កម្មវិធីនាទីឈ្វេងយល់ ព្រះពុទ្ធសាសនា លើកទី ៤១១ ប្រារឰនៅថ្ងៃ ៥ កើត ខែទុតិយាសាធ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្មាំ ២០១០ មានប្រធានបទអំពី នីវរណៈធម៌ ប្រែថាធម៌ជាគ្រឿងរារាំង ប៉ុន្តែតាមពុទ្ធាធិប្បាយ មានន័យថា ធម៌ជាគ្រឿងទប់ ធម៌ជា គ្រឿងរារាំង ធម៌ជា គ្រឿងគ្របសង្កត់នូវច្តិ ជាធម៌ធ្វើឱ្យមានកម្លាំង ថយ។

១. កាមច្ចន្ទនីវរណៈ (កាម + ឆន្ទ + នីវរណ) កាម សេចក្តីប្រាថ្នាក្នុងកាមគុណ៥ ឆន្ទៈបំណងរឺ សេចក្តីពេញចិត្ត នីវណៈ ធម៌ជាគ្រឿងរារាំង សរុប មកកាមច្ឆន្ទនីវរណ ធម៌ជា គ្រឿងរារាំង បានដល់ សេចក្តីពេញចិត្តក្នុងកាមគុណ៤ មាន រូប សំឡេង ជាដើម។ បានសេចក្តីថាធម៌ជា គ្រឿងរារាំង ចិត្តចេញពីកុសលធម៌រឺ រារាំងចិត្តមិនឱ្យស្ថិត នៅក្នុង កុសល។ គាម ច្ឆន្ទនីវរណ នេះមានលោភជាមូល ដូច្នេះ ដើម្បី លះបង់នូវ កាមច្ឆន្ទនីវរណៈ នេះលុះត្រាតែលះនូវ លោក បានជាដាច់សមុច្ឆេទ ប៉ុន្តែបុគ្គលដែលមាន ចិត្ត ចុះស៊ុប ក្នុងសមាធិ រមែងរម្ងាប់នូវ កាមច្ឆន្ទនេះបាន ក្នុងខណៈៗ ប៉ុណ្ណោះ។ បុគ្គលដែលមាន នូវកាមច្ឆន្ទ ហើយ មិនអាចផ្ចង់​ ស្មារតីបានមូលឡើយ ព្រោះវាជា សត្រូវជា មួយសមាធិ រឺ ស្ងប់ អារម្មណ៍។ កាមច្ឆន្ទនិង សមាធិនេះ បើមានមួយ អត់មួយ មិនអាមកើតទាំងពីរបាន ទេព្រោះជា សិកសត្រូវនិងគ្នា ដូចមានរឿងតាបសព្រះពោធិសត្វ ចិត្តកំពុង តែចុះស៊ុប ក្នុងសមាធិ អាចហោះហើយបាន តែឃើញនាមុទុលក្លិណា កាមច្ឆន្ទក៏កើតឡើងពេលនោះ សមាធិក៏អន្តរាយ ភ្លាមទាំងឈានចិត្ត ក៏វិនាសសាប សូន្យដាប់ពេលនោះឯង។ ២.ព្យាបាទនីវរណៈ ធម៌ជាគ្រឿងរារាំងបាន ដល់ព្យាបាទគឺគំនុំគំគួន ប្រទុស្ត្រតាមរយៈ កាយ វាចា ចិត្ត។ ព្យាបាទការគុំគួន នេះមានទោសជាមូលជាឬគល់ បុគ្គលដែលមាន ព្យាបាទតែង ប្រព្រឹត្តទៅដើម្បីធ្វើបាប បង្កងន្តរាយដល់ អ្នកដទៃ។ ដើម្បីលេះបង់នូវព្យាបាទ យើងត្រូវចំរើន មេត្តាចិត្តដើម្បីបន្សាប ប៉ុន្តែត្រូវធ្វើអោយរឿយៗ ទើប អាកំចាត់ ព្យាបាទ បាន។ ព្យាបាទជាសត្រវជាមួយនិងបីតិ (សេចក្តីឆ្អែតចិត្ត) បើបុគ្គលចំរើនសមាធិ បាន អប្បនាសមាធិ​ ហើយបីតិ ក៏កើតឡេងិរួចជាស្រេច ដើម្បីលះនូវព្យាបាទ ដូច្នេះ ព្យាបាទមិនអាច តាំងនៅបាន ជាបីតិឡើយ។ ៣.ថីនមិទ្ធនីវរណៈ ធម៌ជាគ្រឿងរារាំង បាន ដល់ សេចក្តីរូញរានៃចិត្ត។ សេចក្តីរូញរា មានសេចក្តីថា ការខ្ជិលច្រ អូសនៃចិត្ត មនុស្សខ្ជិល អាងទៅលើ ក្កៅពេក ត្រជាក់ពេក ព្រឹកពេក ល្ងាចពេក ស្រេកទឹកពេក ឃ្លានពេក ហើយចេះ តែ ជាសត្រូវជាមួយនិងឹវិតក្កៈ ដូច្នេះដរាបណា បុគ្គលចំរើនដល់ បឋមជ្ឈានហើយរមែង លះរឺកំចាត់ ថីនមិទ្ធបាន ព្រោះក្នុង បឋជ្ឈានមានវិតក្កៈ នៅក្នុងនោះ សំរាបកំចាត់ បងនូវ ថីនមិទ្ធៈនោះ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ អាស្រមបរមសាលព្រឹក្ស (ភ្នំស្វាយ) ភូមិគោរដ្ចាន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ កម្មវិធីថ្ងៃនេះ ក្រោមការ ឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជាអធិបតីពីរ លោកជំទាវ ហាក់ ជូរ ជាម យៀប និងព្រះសង្ឃចូលរួមមានចំនួន ២០ អង្គ រួមដោយ ពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជា ២៧០ នាក់។

នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤១៣


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤១៣ប្រារព្ធនៅ ខែស្រាពណ៍ធពុទ្ធសករាជ២៥៥៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហាឆ្នាំ២០១០ ក្រោមប្រធានបទ សំយោជនៈ ជាចំណែកខាង ក្រោម៥គឺសក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាស១ កាមច្ឆន្ទ១ ព្យាបាទ១។

សំយោជនៈ (សំ+យុជ+យុ) យុជ មានន័យថាប្រកបទុក/ ប្រកបព្រម។ សំ មានន័យថា ព្រមល្អ… រីយុជជាបច្ច័យសម្រាប់ ប្រើដើម្បីឲ្យកិរិយាស័ព្ទ ក្លាយជានាម(ប្រែថាកា…) ដូច្នេះ សំយោជនប្រែថាកិលេស ជាគ្រឿងប្រកបចិត្តកឺកិលេសរឹងត្អឹង ជាគ្រឿងទាក់ធ្លាក់រួបរឹត ដែលអាស្រ័យនៅនឹងចិត្ត។ ពាក្យ ថាសំយោជន មានន័យ ដូចគ្នានឹងសញ្ញាជនប៉ន្តែ ខុសគ្នា ដោយមាតិកាធម៌ខ្លះ។ ទី១ សក្កាយទិដ្ឋិ (សក+កាយ+ទិដិ្ឋ) មានន័យថាទិដិ្ឋ ដែលប្រកាន់ថា បញ្ចក្ខន្ធជារបស់ខ្លួន។ សក្កាយទិដិ្ឋនេះ សំដៅដល់សំយោជនធម៌ថ្នាក់ទាប អរិយបុគ្គលសូម្បី សោតាបន្នប បុគ្គលក៏អាចលះបង់បានដោយ មិនប្រែប្រួលឡើយ។ បុគ្គលមានសក្កាយទិដិ្ឋរមែងប្រកាន់ រូបវេទនាសញ្ញាសង្ខារវិញ្ញាណ ជារបស់ខ្លួនដែល ព្រះពុទ្ធសាសនា ថាជាការយល់ខុស។ ទី២វិចិកិច្ឆា សេចកី្តសង្ស័យ មិនដាច់ស្រេចក្នុងព្រះពុទ្ធសាសនា សំដៅដល់សង្ស័យលើវត្ថុ៨ យ៉ាងមានគុណព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាដើមពាក្យថា សង្ស័យមិនដាច់ស្រេចសំដៅ លើ គំនិតច្រើនក្នុងវត្ថុតែមួយដូច្នេះ មិនដើរទៅមុនមិនជាក់ ច្បាស់ថាផ្លូវណាមួយជាផ្លូវ ទៅផ្ទះដូច្នេះ ក៏អង្គយុត្រង់ ផ្លូវបែកជាពីរ នោះបុគ្គលនោះក៏ ប្រឈមមុខ នឹងអន្តរាយផ្សេងៗ មានខ្លាជាដើមព្រោះហេតុ តែសង្ស័យហើយមិនដើរទៅមុខ។

នៅក្នុងថ្ងៃនោះក៏មានវេ ព្រះត្រៃបិដក១ចប់ព្រមទាំងទូ១វចនានុក្រមបទានុក្រមរត្តន វត្ថុពុទ្ធបរិស័ទ ១ចប់ប្រគេនព្រះសង្ជគង់នៅ វត្តខ្មែរសាមគ្គីមណីរាម នៅ 2placa-dlaqare 80 400 hamfrance (ប្រទេសបារាំង)។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤១៣

កូដ
ចំណងជើងព្រះធម៌
ស្តាប់
234
សំយោជនៈ ៥​យ៉ាងដូចម្តេច?
235
សក្កាយទិដ្ឋិ ដូចម្តេច​?
236
លះបង់សក្កាយទិដ្ឋិ ដូចម្តេច?
237
វិចិកិច្ឆា (សេចក្តីសង្ស័យ) ដូចម្តេច?
238
ការសង្ស័យ «វិចិកិច្ឆា»​ បន្ត

នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤១៤

កម្មវិធីនាទីឈ្វេងយល់ ព្រះពុទ្ធសាសនា លើកទី ៤១៤ ប្រារព្ធនៅថ្ងៃ ១១ រោច ខែ ស្រាពណ៍ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១០ សំយោជនៈ ជាចំណែកខាងក្រោម ៥ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទ ១ ព្យាបាទ ១ បញ្ចប់ ។

ទី១-សក្កាយទិដ្ឋិ (សក+កាយ+ទិដិ្ឋ) មានន័យថា ទិដិ្ឋដែលប្រកាន់ថា បញ្ចក្ខន្ធជារប់ខ្លួន។ សក្កាយទិដិ្ឋនេះ សំដៅដល់ សំយោជនធម៌ថ្នាក់ទាប អរិយបុគ្គលសូម្បី សោតាបន្នប បុគ្គលក៏ អាចលះបង់បានដោយ មិនប្រែប្រួលឡើយ។ បុគ្គលមាន សក្កាយទិដិ្ឋ រមែងប្រកាន់រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ដែលព្រះពុទ្ធសាសនា ថាជាការយល់ខុស។ ទី២-វិចិកិច្ឆា សេចកី្ត សង្ស័យ មិនដាច់ស្រេច ក្នុងព្រះពុទ្ធសាសនា សំដៅដល់សង្ស័យលើវត្ថុ ៨ យ៉ាង មានគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាដើម ពាក្យថា សង្ស័យមិនដាច់ស្រេច សំដៅលើគំនិតច្រើនក្នុង វត្ថុតែមួយដូច្នេះ មិនដើរទៅមុន មិនជាក់ច្បាស់ថា ផ្លូវ ណាមួយជាផ្លូវទៅផ្ទះដូច្នេះ ក៏អង្គយុត្រង់ ផ្លូវបែកជាពីរនោះ បុគ្គលនោះ ក៏ប្រឈមមុខនឹង អន្តរាយផ្សេងៗ មានខ្លាជាដើម ព្រោះហេតុតែសង្ស័យ ហើយមិនដើរទៅមុខ។ ៣-សីលព្វត្តបរាមាស ការស្ទាបអង្អែល នូវសីលនិងវត្ត រឺនូវសីលនិងសេចកី្ត ប្រតិបត្តិរបស់ខ្លួន។ សីលព្វត្តបរាមាស {សីល+វត្ត+បរាមាស} សំដៅដល់ប្រកាន់ ខុសពីធម៌ វិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែង។ សេចកី្តប្រកាន់នេះ រមែងជឿដោយខ្វះបញ្ញា​​ ហើយចេះតែ អនុវត្តជារឿយៗ ដូចជាជឿថាគោជឿង ៥នាំសុភមង្គល រឺអពមង្គលដល់ មនុស្សជាដើម។ សរុបមកប្រកាន់ជឿ លើវិធីកម្មក្រៅពី​ព្រះពុទ្ធសាសនា។ ៤-កាមឆ្ឆន្ទ {កាម+ឆន្ទ} កាមៈសំដៅលើ កាមគុណ ៥ គឺរូប សំឡេង ក្លិន រស និង ផោដ្ឋព្វ ចំណែកឯឆន្ទ សំដៅលើសេចកី្តពេញចិត្ត សេចកី្តប្រាថ្នា។ កាមឆ្ឆន្ទសេចកី្តពេញចិត្ត ក្នុងកាមគុណ ៥។ កាមឆ្ឆន្ទនេះមាន លើបុថុជ្ជនគ្រប់ សូម្បីសោតាបន្នបុគ្គលកី្ត សកទាគា មិបុគ្គលកី្តក៏នៅ មានក្នុងសន្តាន មិនទាន់លះដាច់បាន ជាសមុច្ឆេតទេ លុះត្រាតែអនាគាមិ បុគ្គលទើបលះបង់ កាមឆ្ឆន្ទបាន ប៉ុន្តែអរិយបុគ្គលចាប់ ពីសោតាបន្ន បុគ្គលឡើងទៅលះ បង់នូវកាមឆ្ឆន្ទ ដែលនាំឲ្យកើតក្នុង អបាយភូមិបាន។ ៥-ព្យាបាទ ការព្យាបាទ ការបៀតបៀន ចំពោះអ្នកដទៃ ធម៌នេះកើតឡើងបាន ព្រោះមានទោស ជាមូល មានមោហ ជាគ្រឿងបិទបាំង។ ការបៀតបៀន ដោយកាយ វាចា ធ្វើ ឲ្យអ្នកដទៃក្រៅពីខ្លួន បាននូវសេចកី្ត ទុក្ខលំបាក មួយទៀត គិតគុំគួនប្រុងនឹង ឲ្យអ្នកដទៃ ដល់នូវសេចកី្តវិនាស ដោយហេតុផ្សេងៗ ដូចជា លួចដុចផ្ទះចោល លួចវាយ រឺ ប្រហារ អ្នកដទៃដោយចំៗ តែម្តង។

នៅក្នុងថ្ងៃនោះក៏មាន វេព្រះត្រៃបិដក ១ចប់ វចនានុក្រម បទានុក្រម រត្តនវត្ថុពុទ្ធបរិស័ទ ១ចប់ ប្រគេនព្រះសង្ជគង់នៅ វត្តវាំងម៉ុង ខេត្តបន្ទាយមានជ័យ ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤១៤

កូដ
ចំណងជើងព្រះធម៌
ស្តាប់
239
ការសង្ស័យ «វិចិកិច្ឆា»​ បន្តបញ្ចប់
240
សីលព្វតបរាមាស ដូចម្តេច?
241
ប្រយោជន៍នៃការលះ សីលព្វតបរាមាស
242
កាមច្ឆន្ទ ដូចម្តេច?
243
ព្យាបាទ ដូចម្តេច?
244
លះបង់ព្យាបាទ ដូចម្តេច?
245
លះបង់សំយោជន ៥ ដូចម្តេច?