នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤០៧


ប្រធានបទ កាមគុណ ៥ យ៉ាង គឺៈ រូប សំឡេង ក្លិន រស ផោដ្ឋព្វ គឺជាប្រធានបទក្នុង កម្មវិធីនាទីឈ្វេងយល់ ព្រះពុទ្ធសាសនា លើកទី ៤០៧ ប្រារឰនៅថ្ងៃ ៨ កើត ខែទុតិយា សាធ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១៨ ខែ កកដ្តា ឆ្នាំ ២០១០ ដែលកម្មវិធីនេះ ក្រោមការឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជា អធិបតីពី លោកជំទាវ ហាក់ ជូរ ជាម យៀប និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូរ សិទ្ធី ដែលមានព្រះសង្ឃ ចូលរួមមានចំនួន ១៨ អង្គ និងពុទ្ធបរិស័ទ្ធមានចំនួនប្រមាណជា ២៨០ នាក់។

កាមគុណ (កាម +គុណ) កាម សេចក្តីប្រាថ្នា រីឯពាក្យថា គុណប្រែថា សេចក្តីចម្រើន រួមសេចក្តីមកកាមគុណ ប្រែថា សេចក្តីចម្រើនដោយ សេចក្តីប្រាថ្នាក្នុង អារមណ៍ទាំងឡាយ។ កាលបើមាន រូប សំឡេង ក្លិន រស និងផោដ្ឋព្វហើយ សេចក្តីប្រាថ្នា ចេះតែចំរើនឡើងៗ មិនចេះឆ្អែតឆ្អន់។ កាមជាឈ្មោះនៃលោភៈចិត្ត ចំណែកឯគុណ ប្រៀបបានដូចជាទោស ដែលកើតឡើង ពីកាមគុណ។ រូប ទាំងឡាយដែលគប្បី ដឹងដោយ ភ្នែកជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ អាស្រ័យនូវកាមជា ហេតុនៃសេចក្តីត្រេកអរ។ តាមសេចក្តីនេះគេអាមឃើញ រូបបានដោយសាភ្នែក វាជា លក្ខណៈធម្មជាតិ ពិតៗ។ ទាំងបុថុជ្ជន ទាំងព្រះអរិយសុទ្ធតែ ជួបប្រទះនូវហេតុ ចំណែកឯ ព្រះអរិយមិនអាស្រ័យនូវកាម រឺលោភឡើយ។ រូបដែលជាកាមគុណ សំដៅដល់ចិត្តត្រេកអរ រីករាយនឹងរូបនោះៗប៉ុណ្ណោះ ដូច្នេះបើបុក្គលអប់រំចិត្ត ឃើញច្បាស់នូវអ្វីៗ តាមហេតុ តាមបច្ច័យហើយក៏រួចផុត ពីសេចក្តីប្រកាន់ក្នុងរូប។ សំឡេងទាំងឡាយដែលបុគ្គល គប្បីដឹង ដោយត្រចៀក។ សំឡេងគេអាចដឹង ដោយត្រចៀក ប៉ុន្តែបើត្រចៀក ត្រូវបានអបរំល្អហើយ គេអាទទួលបានផលល្អ សេចក្តីសុខស្ងប់ តាមរយៈសំឡេង។ ព្រះសម្មាសម្ពុទ្ ធសំដែងថាគ្មាន សំឡេង អ្វីដែលគ្របសង្កត់ចិត្តរបស់បុរស ដូចជាសំឡេង ស្ត្រីពុំមានឡើយ ផ្ទុយទៅវិញព្រះអង្គទ្រង់សំដែងថា គ្មានសំឡេងអ្វីដែលគ្របសង្កត់ចិត្តរបស់ស្ត្រីដូចជាសំឡេងរបស់បុរសឡើយ។ដូច្នេះទាំងបុរសក្តីទាំង ស្ត្រីក្តីរមែងរូចស្រឡះចាកការប្រកាន់ដោយកាមទាំងឡាយតាមរយៈការអប់រំចំរើន នូវសមថនិងវិបស្សនា។ វិធីសាស្ត្រងាយមួយ ទៀព្រះសម្មាសម្ពុទ្ធសំដែងថា មិនគួរសំឡឹងមើលរូបស្ត្រី បើមើលឃើញរូបស្ត្រី ហើយមិនគួរនិយាយ បើជ្រុលតែបាននិយាយហើយ តាំងស្មារតីអោយមាំ ដូច្នេះអាចកាត់បន្ថយការ ជាប់ជំពាក់ក្នុងរូប និងសំឡេងតាម ការសង្រួមបែប នេះផងដែរ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីអភិសេកព្រះពុទ្ធរូប ដែលធ្វើអំពី មាស និងប្រាក់ ចំនួន ៨ ព្រះអង្គដែល ទើបតែ បានជួសជុលហើយ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៧

កូដ
ចំណងជើងព្រះធម៌
ស្តាប់
221
ការជាប់ជំពាក់ក្នុងកាមគុណ៥
222
កាមគុណ៥​ ដូចម្តេច?
223
សំឡេងនាំមកនូវសេចក្តីសុខទាំងអស់ឬយ៉ាងណា?
224
ក្លិនជាកាមគុណដូចម្តេច?
225
ផោតព្វជាកាមគុណដូចម្តេច?
226
ទោសរបស់កាមគុណ៥ដូចម្តេច?

No comments:

Post a Comment