នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤១៤

កម្មវិធីនាទីឈ្វេងយល់ ព្រះពុទ្ធសាសនា លើកទី ៤១៤ ប្រារព្ធនៅថ្ងៃ ១១ រោច ខែ ស្រាពណ៍ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១០ សំយោជនៈ ជាចំណែកខាងក្រោម ៥ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទ ១ ព្យាបាទ ១ បញ្ចប់ ។

ទី១-សក្កាយទិដ្ឋិ (សក+កាយ+ទិដិ្ឋ) មានន័យថា ទិដិ្ឋដែលប្រកាន់ថា បញ្ចក្ខន្ធជារប់ខ្លួន។ សក្កាយទិដិ្ឋនេះ សំដៅដល់ សំយោជនធម៌ថ្នាក់ទាប អរិយបុគ្គលសូម្បី សោតាបន្នប បុគ្គលក៏ អាចលះបង់បានដោយ មិនប្រែប្រួលឡើយ។ បុគ្គលមាន សក្កាយទិដិ្ឋ រមែងប្រកាន់រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ដែលព្រះពុទ្ធសាសនា ថាជាការយល់ខុស។ ទី២-វិចិកិច្ឆា សេចកី្ត សង្ស័យ មិនដាច់ស្រេច ក្នុងព្រះពុទ្ធសាសនា សំដៅដល់សង្ស័យលើវត្ថុ ៨ យ៉ាង មានគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាដើម ពាក្យថា សង្ស័យមិនដាច់ស្រេច សំដៅលើគំនិតច្រើនក្នុង វត្ថុតែមួយដូច្នេះ មិនដើរទៅមុន មិនជាក់ច្បាស់ថា ផ្លូវ ណាមួយជាផ្លូវទៅផ្ទះដូច្នេះ ក៏អង្គយុត្រង់ ផ្លូវបែកជាពីរនោះ បុគ្គលនោះ ក៏ប្រឈមមុខនឹង អន្តរាយផ្សេងៗ មានខ្លាជាដើម ព្រោះហេតុតែសង្ស័យ ហើយមិនដើរទៅមុខ។ ៣-សីលព្វត្តបរាមាស ការស្ទាបអង្អែល នូវសីលនិងវត្ត រឺនូវសីលនិងសេចកី្ត ប្រតិបត្តិរបស់ខ្លួន។ សីលព្វត្តបរាមាស {សីល+វត្ត+បរាមាស} សំដៅដល់ប្រកាន់ ខុសពីធម៌ វិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែង។ សេចកី្តប្រកាន់នេះ រមែងជឿដោយខ្វះបញ្ញា​​ ហើយចេះតែ អនុវត្តជារឿយៗ ដូចជាជឿថាគោជឿង ៥នាំសុភមង្គល រឺអពមង្គលដល់ មនុស្សជាដើម។ សរុបមកប្រកាន់ជឿ លើវិធីកម្មក្រៅពី​ព្រះពុទ្ធសាសនា។ ៤-កាមឆ្ឆន្ទ {កាម+ឆន្ទ} កាមៈសំដៅលើ កាមគុណ ៥ គឺរូប សំឡេង ក្លិន រស និង ផោដ្ឋព្វ ចំណែកឯឆន្ទ សំដៅលើសេចកី្តពេញចិត្ត សេចកី្តប្រាថ្នា។ កាមឆ្ឆន្ទសេចកី្តពេញចិត្ត ក្នុងកាមគុណ ៥។ កាមឆ្ឆន្ទនេះមាន លើបុថុជ្ជនគ្រប់ សូម្បីសោតាបន្នបុគ្គលកី្ត សកទាគា មិបុគ្គលកី្តក៏នៅ មានក្នុងសន្តាន មិនទាន់លះដាច់បាន ជាសមុច្ឆេតទេ លុះត្រាតែអនាគាមិ បុគ្គលទើបលះបង់ កាមឆ្ឆន្ទបាន ប៉ុន្តែអរិយបុគ្គលចាប់ ពីសោតាបន្ន បុគ្គលឡើងទៅលះ បង់នូវកាមឆ្ឆន្ទ ដែលនាំឲ្យកើតក្នុង អបាយភូមិបាន។ ៥-ព្យាបាទ ការព្យាបាទ ការបៀតបៀន ចំពោះអ្នកដទៃ ធម៌នេះកើតឡើងបាន ព្រោះមានទោស ជាមូល មានមោហ ជាគ្រឿងបិទបាំង។ ការបៀតបៀន ដោយកាយ វាចា ធ្វើ ឲ្យអ្នកដទៃក្រៅពីខ្លួន បាននូវសេចកី្ត ទុក្ខលំបាក មួយទៀត គិតគុំគួនប្រុងនឹង ឲ្យអ្នកដទៃ ដល់នូវសេចកី្តវិនាស ដោយហេតុផ្សេងៗ ដូចជា លួចដុចផ្ទះចោល លួចវាយ រឺ ប្រហារ អ្នកដទៃដោយចំៗ តែម្តង។

នៅក្នុងថ្ងៃនោះក៏មាន វេព្រះត្រៃបិដក ១ចប់ វចនានុក្រម បទានុក្រម រត្តនវត្ថុពុទ្ធបរិស័ទ ១ចប់ ប្រគេនព្រះសង្ជគង់នៅ វត្តវាំងម៉ុង ខេត្តបន្ទាយមានជ័យ ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤១៤

កូដ
ចំណងជើងព្រះធម៌
ស្តាប់
239
ការសង្ស័យ «វិចិកិច្ឆា»​ បន្តបញ្ចប់
240
សីលព្វតបរាមាស ដូចម្តេច?
241
ប្រយោជន៍នៃការលះ សីលព្វតបរាមាស
242
កាមច្ឆន្ទ ដូចម្តេច?
243
ព្យាបាទ ដូចម្តេច?
244
លះបង់ព្យាបាទ ដូចម្តេច?
245
លះបង់សំយោជន ៥ ដូចម្តេច?

No comments:

Post a Comment